Project Timeline

live
live
Community survey

We are gathering community input through June 30, 2022. We will use the responses to this survey to make preliminary design choices.

planned
planned
Construction

Site construction is tentatively targeted for summer 2024.

សូមស្វាគមន៍ យើងចង់បានមតិយោបល់របស់អ្នក!

King County កំពុង​រៀប​ចំ​ប្លង់បឹង White Center Ponds ឡើងវិញ។  យើងនឹងជីកបឹង​ឲ្យកាន់តែជ្រៅ ដូច្នេះ បឹង​នឹង​ស្តុកទឹកភ្លៀង​បានច្រើនថែមទៀត ហើយ​មានទឹកពេញមួយឆ្នាំ។​ ធ្វើបែបនេះ នឹង​កាត់បន្ថយទឹកជំនន់ក្នុង​សង្កាត់ ហើយជួយ​សម្អាតទឹក ដែលហូរចូលបឹង និងអូរ​ ដែល​ត្រី បក្សី សត្វរស់​ក្នុងទឹកផងលើគោកផង​ និង​សត្វផ្សេងទៀតប្រើប្រាស់។​ ប៉ុន្តែ បឹង White Center Ponds មិនមែនគ្រាន់តែជា​បឹងស្តុកទឹកភ្លៀងប៉ុណ្ណោះទេ។ បឹង​នេះ​ក៏ជាតំបន់ធម្មជាតិ និង​ទីធ្លាបៃតង ដែលសាធារណជន​ប្រើ​ប្រាស់​។​ យើង​ចង់​រៀបចំ​ទីតាំងនេះ​ឲ្យបានល្អប្រសើរសម្រាប់មនុស្ស​គ្រប់រូបនៅក្នុងសង្កាត់។  តើអ្នកចង់ឲ្យ​យើង​ផ្លាស់ប្តូរ​តំបន់​ធម្មជាតិ​បឹង​ White Center Ponds ដោយរបៀបណា? សូមបញ្ចេញមតិយោបល់របស់អ្នក ដោយ​ឆ្លើយនូវសំណួរ​​ស្ទង់​មតិ​ខ្លីទាំង​ 10 សំណួររបស់យើង ដូចខាងក្រោម៖

យើងចង់ដឹងពីអ្នក! 

ក្រុមរៀបចំប្លង់របស់យើង​កំពុងចូលរួមក្នុងកិច្ច​ប្រជុំ និង​ព្រឹត្ត​ការណ៍​សហគមន៍​នៅទូទាំង White Center។ យើងដឹងស្តាប់យោបល់របស់មនុស្សគ្រប់រូបដែលចាប់អារម្មណ៍លើគម្រោងនេះ។

គោលដៅ​រៀបចំប្លង់៖

  • ធ្វើឲ្យបឹងក្លាយ​ជាកន្លែង ដែលមនុស្ស​គ្រប់គ្នា​ក្នុង​សហគមន៍​អាចរីក​រាយ​ទៅលេង និង​យល់ថា មានសុវត្ថិភាព។

  • បង្កើនសុវត្ថិភាព និង​ពង្រឹង​​លទ្ធភាព​ប្រើប្រាស់សម្រាប់អ្នក ថ្មើរជើង។

  • បង្កើនឱកាសកម្សាន្ត​ និង​​លទ្ធភាពប្រើទីធ្លាព៌ណបៃតង។

 

សម្រាប់ព័ត៌មានបន្ថែម និង​ដើម្បី​ចុះ​ឈ្មោះ​​សម្រាប់​ព័ត៌មានថ្មី​របស់គម្រោង​ សូមចូលទៅគេហទំព័ររបស់យើង៖

 

ទិដ្ឋភាពទូទៅរបស់គម្រោង

បឹង White Center Ponds គឺជាតំបន់ដីសើម និង​​បឹងស្តុកទឹកភ្លៀង។ នៅ​ពេលភ្លៀងធ្លាក់ បឹង​ប្រមូល​ទឹក​ដែល​នាំមកទាំង​សារ​ធាតុបំពុល ពេលទឹកភ្លៀងហូរ​កាត់ផ្លូវ និង​ចិញ្ចើមផ្លូវ។ បឹង White Center Ponds ជួយសម្អាតទឹក។  ពេល​​​ទឹកភ្លៀងស្ថិតនៅក្នុង​បឹង​ វា​ទុក​ពេល​ឲ្យ​សារធាតុបំពុល​ធ្លាក់​ទៅបាតបឹង បន្ទាប់​មក​​​បុគ្គលិកថែទាំ​អាច​​យក​សារ​ធាតុបំ​ពុល​នោះ​ចេញបាន​។ រុក្ខជាតិដែលលូតលាស់នៅជុំវិញបឹង ​​​បឺតយក​សារធាតុបំពុល និង​​សារ​ធាតុចិញ្ចឹមចូលក្នុងឫស។  រុក្ខជាតិដែលលូតលាស់នៅ​ក្នុងទឹក ក៏ចាប់សារធាតុស្អិត ដូចជា​​ប្រេង និង​ខ្លាញ់ ហើយ​​​បង្ការ​កុំ​ឲ្យ​សារធាតុ​ទាំងនេះហូរទៅ​ផ្ទៃខ្សែទឹកនៅខាងក្រោមផងដែរ។​ បន្ទាប់មក ទឹកស្អាតជាង​មុននេះ ត្រូវបង្ហូរចូលទៅ​ក្នុងបឹង ​Mallard Lake និងបឹង Hicklin Lake នៅ​ឧទ្យាន Dick Thurnau Park រួច ហូរ​ទៅ  Salmon Creek ហើយហូរ​​ចូលទៅ​ក្នុង​ Puget Sound។​

សម្រាប់ព័ត៌មានបន្ថែម និង​ដើម្បី​ចុះ​ឈ្មោះ​​សម្រាប់​ព័ត៌មានថ្មី​របស់គម្រោង​ សូមចូលមើល​លើ​ គេហទំព័របស់យើង តើមានសំណួរបន្ថែមឬ? សូមទាក់ទង​មក Marta Olson

អញ្ចឹង តើមានបញ្ហាអ្វីខ្លះ? 

White Center កំពុង​ក្លាយជាតំបន់កាន់តែអភិវឌ្ឍថែម​ទៀត។ ពេលមានផ្លូវថ្នល់ ផ្លូវដើរ និងអគារបន្ថែម នោះ​មាន​ន័យ​ថា មានដី​ និង​រុក្ខជាតិ​កាន់តែតិច ដែលអាច​​បឺតយកទឹកភ្លៀង។ ទឹកភ្លៀង​​ហូរ​​លើផ្លូវថ្នល់ និង​ផ្លូវដើរ ​ហើយ​ហូរឆ្លងកាត់​លូបង្ហូរទឹកចូល​ទៅក្នុងបឹងស្តុកទឹកភ្លៀង។  បរិមាណទឹកភ្លៀងច្រើនពេកអាចជន់លិចផ្លូវ​ក្នុងសង្កាត់ ហើយ​នាំ​ឲ្យ​​​​មានការជាតិបំពុល​ក្នុងទឹកបឹង និងទឹកអូរ។

គុណភាពទឹក​​នៅ​លើផ្ទៃទឹកខាងក្រោម​នៅ​បឹង Hicklin Lake (Lake Hicks) មានគុណភាពមិនល្អជាច្រើនឆ្នាំមកហើយ។​ សារាយមានជាតិបំពុលបានបណ្តាលឲ្យគេបិទបឹងជាញឹកញាប់ ហើយបឹង​ធ្លាប់ទទួលរងផលប៉ះពាល់ដោយសារតែកម្រិតខ្ពស់នៃ សារធាតុផូស្វ័រ និងបាតេរី​ (បាតេរីខូលីហ្វម)។ បើទោះបីជា​​មានការ​សម្អាត​ទឹក​ពីមុន​មក ដោ​យប្រើសារធាតុ​អាលុយ​មីញ៉ូមសុលហ្វាត​​ ទទួលបាន​ជោគជ័យខ្លះ​ៗ​ក៏​ដោយ ក៏​ប៉ុន្តែ​បរិមាណ​សារធាតុបំពុលកម្រិត​ខ្ពស់​នៅ​តែបន្តជាបញ្ហា។​​  នេះមានន័យថា ជា​រឿយៗ ការហែលទឹកក្នុងបឹងគ្មាន​សុវត្ថិ​ភាពទេ វា​បង្កគ្រោះថ្នាក់ចំពោះសត្វចិញ្ចឹម ហើយបឹង​មិន​ផ្តល់​ទីជម្រកល្អ​សម្រាប់បក្សី ឬសត្វ​ដទៃទៀត។​​​​​

បឹង White Center Ponds គឺជាតំបន់សាធារណៈ និង​ជា​តំបន់ធម្មជាតិ​  ប៉ុន្តែ​មនុស្ស​ជា​ច្រើន​នាក់​ជៀសវាង​តំបន់​នេះ ដោយសារតែក្តីកង្វល់អំពីសុវត្ថិភាព។ តំបន់​នេះងងឹតខ្លាំងនៅពេលយប់។​ ព្រៃ​ក្រាស់ពិបាកមើលមិនធ្លុះ និង​ផ្តល់ជាគម្រប​​សម្រាប់បោះជំរុំ ជាពិសេស ពេលបឹងរីងស្ងួតក្នុង​រដូវក្តៅ។  ជារឿយៗ ការិយាល័យតម្រួត​ប្រចាំតំបន់ King County ត្រូវបាន​គេ​ហៅ​ឲ្យទៅ​​ត្រួតពិនិត្យមើលក្នុង​តំបន់​នោះ និង​ជុំវិញ​បឹង ដោយសារតែសកម្មភាព​ខុស​ច្បាប់។

តើនឹង​​មានការ​​ផ្លាស់ប្តូរអ្វីខ្លះ​​ដោយសារការ​រៀប​ចំ​ប្លង់ឡើងវិញ?

បឹងដែលបាន​​រៀបចំប្លង់ឡើងវិញ នឹងស្តុកទឹកពេញមួយឆ្នាំ ហើយ​កាន់តែងាយក្នុង​ការមើលធ្លុះ​ព្រៃឈើ។ ក្រុមការងារគម្រោង​​នឹង​ពិចារណាបន្ថែមប្រព័ន្ធបំភ្លឺ​​ ដើម្បី​ឲ្យ​​​​​ទីតាំង​​កាន់តែ​មានសុវត្ថិភាពនៅពេលយប់ ហើយក៏នឹងបន្ថែម​​​ចំណុច​ផ្សេងទៀតផងដែរ ដើម្បី​លើកទឹកចិត្ត​ឲ្យសហគមន៍​ប្រើប្រាស់ទីតាំងនេះកាន់តែច្រើនឡើង។  តើអ្នកមានគំនិតយោបល់អំពីរបៀបយើងអាច​​ធ្វើ​ឲ្យ​តំបន់ជុំវិញបឹងល្អប្រសើរ​ឡើងដែរ​ឬទេ?  សូមប្រាប់យើងអំពីគំនិតរបស់អ្នកក្នុង​សំណួរ​ស្ទង់មតិខ្លី​របស់យើង​ដូច​ខាងក្រោម៖

  • តើនឹង​ត្រូវ​មានអ្វីខ្លះ ដើម្បី​ឲ្យអ្នកយល់ថា មានសុវត្ថិភាពនៅបឹង​ White Center Ponds?
  • តើយើងអាចបន្ថែម ឬ​ផ្លាស់ប្តូរអ្វីខ្លះ​ ដែលនឹងធ្វើ​ឲ្យអ្នករីករាយ​​​ចង់ទៅ​លេង​នៅបឹង​ White Center Ponds?
  • តើមានចំណុច​ណា​​​​នៅ​បឹង​ White Center Ponds ដែលអ្នកចង់ឲ្យយើងរក្សាទុកដដែល?​

គម្រោងរៀបចំប្លង់ឡើងវិញនេះនឹង​ធ្វើឲ្យបឹងនានាមាន​ទំហំ​កាន់តែធំ ដែលនឹងឲ្យបឹងទាំងនោះ​ស្តុកទឹកបានច្រើន​ថែម​ទៀត។ លទ្ធផល​គឺ នឹងមានគ្រោះទឹកជំនន់​ក្នុងស​ង្កាត់កាន់តែតិច ក្នុង​អំឡុងពេលព្យុះភ្លៀងខ្លាំង​។ ​ បឹងកាន់តែធំ ក៏នឹងឲ្យទឹកភ្លៀងស្ថិតក្នុងបឹងកាន់តែយូរ​ផងដែរ​។​ នេះ​នឹងជួយបំ​បាត់​សារធាតុបំពុល ហើយ​ឲ្យ​រុក្ខជាតិបឺត​យកទឹក។​  នេះមានន័យថា ទឹកកាន់តែស្អាត ហូរទៅក្នុងបឹង​ Hicklin Lake, Salmon Creek និង Puget Sound។

ពេលយើងជីកពង្រីក​បឹង ​​គុម្ភឈើ និងដើម​ឈើ​មួយចំនួននៅទីនោះ​នឹង​ត្រូវកាប់ និង​គស់​ចេញ។ ប្លង់​​​​ថ្មីនឹង​កំណត់អាទិភាព​លើ​ការការពារ​​ដើមឈើធំ​ៗ​ដែល​មានស្រាប់ ទៅ​​តាមលទ្ធភាព។ ដើមឈើធំៗ​មួយចំនួន​ នឹង​ត្រូវរក្សា​នៅ​លើកោះចំកណ្តាល​បឹង។ ​វានិងស្រដៀងទៅនិង បឹងដែលរៀបចំប្លង់ឡើងវិញ ដែលមានទីតាំងនៅ​ខាង​ត្បូង​​គម្រោងនេះ នៅចន្លោះផ្លូវ Southwest 100th និងផ្លូវ Southwest 102nd ។ រុក្ខជាតិ​ដើម​ នឹង​ត្រូវ​ដាក់ដាំ​ បន្ទាប់ពីការ​សាងសង់រួច ដើម្បី​ផ្តល់​ទីជម្រក​ដល់សត្វល្អិត បក្សី និង​សត្វ​ផ្សេងទៀត។

តើអ្នកមានបទពិសោធន៍អ្វីខ្លះ​ជាមួយបឹង White Center Ponds?

តើមានកន្លែងណានៅបឹង​ White Center Ponds ដែលអ្នកឃើញបញ្ហា ហើយ​ចង់ឲ្យយើង​ដោះស្រាយ ឬដែល​អ្នក​​​​ឲ្យ​តម្លៃ ហើយ​ចង់ឲ្យ​យើងរក្សា​​ការ​ពារ​ដែរ​ឬ​ទេ?  

តើអ្នកទៅលេងបឹង White Center Pondsឥឡូវនេះ​ដែរ​ឬ​ទេ?

បាទ/ចាស៎
70%
ទេ
30%
Closed to responses | 136 Responses

បើបាទ/ចាស៎ មូលហេតុអ្វីអ្នកទៅទីនោះ?

ដើរ/ជិះស្កេតស្គី/ជិះកង់កម្សាន្ត
64%
ខ្ញុំទៅមើលធម្មជាតិ ឬមើលសត្វព្រៃ
53%
មធ្យោបាយដឹកជញ្ជូន - ខ្ញុំដើរ/ជិះស្កេតស្គី/ជិះកង់ ឆ្លងកាត់ទៅទីតាំងមួយទៀត
42%
ខ្ញុំបណ្តើរឆ្កែទៅទីនោះ
36%
ហាត់ប្រាណ
33%
ផ្សេងទៀត
5%
Closed to responses | 96 Responses

បើឆ្លើយថាទេ តើហេតុអ្វី?

ខ្ញុំមិនមានអារម្មណ៍ថា វាមិនមានសុវត្ថិភាពនៅទីនោះ
49%
វាងងឹតពេកនៅពេលយប់
34%
គ្មានមូលហេតុត្រូវទៅទីនោះ
20%
ខ្ញុំមិនដឹងថា មានកន្លែងនោះទេ។
16%
ផ្សេងទៀត
16%
Closed to responses | 70 Responses

តើអ្នកចង់ធ្វើសកម្មភាពអ្វីខ្លះនៅបឹង White Center Ponds ប្រសិនបើគេ​រៀបចំប្លង់បឹងឡើងវិញ​តាម​របៀប​ដែលធ្វើឲ្យអ្នកចង់ទៅទីនោះ?

Closed to responses | 118 Responses

តើការកែលម្អអ្វីខ្លះនឹងធ្វើឲ្យអ្នកអាចមកលេងកម្សាន្តនៅបឹង White Center Ponds?

Closed to responses | 113 Responses

តើអ្នកគិត​ថា សហគមន៌ White Center ទាំងមូល ត្រូវការអ្វីបន្ថែមទៀតឬទេ?

Closed to responses | 112 Responses

តើអ្នករស់នៅកន្លែងណា?  (ចុចលើផែនទី ហើយគូសរង្វង់លើទីតាំងរបស់អ្នក)

សំណួរស្តីពីប្រជាសាស្ត្រ

យើងចង់ស្តាប់មតិយោបល់របស់មនុស្ស​គ្រប់រូប​នៅក្នុងសហគមន៍ White Center ។ សំណួរទាំងនេះនឹងជួយឲ្យយើងយល់ដឹង​ថា​ តើយើងកំពុង​ធ្វើ​បែបនោះ​ដែរឬអត់ និង​​ថា​តើ​យើង​អាច​ខក​ខានមិនបានស្តាប់​មតិ​យោបល់របស់អ្នកណាខ្លះ។ ការឆ្លើយសំណួរទាំងនេះ គឺ​ជាការស្ម័គ្រចិត្តទេ។

តើអ្នកជួលផ្ទះ ឬ​ជាផ្ទះផ្ទាល់ខ្លួនរបស់អ្នក​?

ជួល
ជាផ្ទះផ្ទាល់ខ្លួន
ផ្សេងទៀត
Closed to responses

តើអ្នកមានអាយុប៉ុន្មាន?

ក្រោម18 ឆ្នាំ
18-25
26-35
36-45
46-55
56-65
66-75
លើស 75 ឆ្នាំ
មិនចង់ ឆ្លើយ
Closed to responses

តើអ្នកមានភេទអ្វីដែរ? 

ប្រុស
ស្រី
ភេទទីបី
មិនបញ្ជាក់ថា ប្រុស ស្រី ឬភេទទីបី
មិនចង់ ឆ្លើយ
Closed to responses

តើអ្នកមានដើមកំណើត/ជាតិពន្ធអ្វី

ជាជនជាតិស្បែកស
ជាជនជាតិស្បែកខ្មៅ ឬអាហ្រ្វិកអាមេរិកាំង
ជាជនជាតិហ៊ីស្ពានិក អាមេរិកឡាទីន ឬអេស្ប៉ាញ
អាស៊ី
ជាជនជាតិដើមអាមេរិក/អាឡាស្កា
ជាជនជាតិដើមកោះហាវៃ ឬកោះប៉ាស៊ីហ្វិកផ្សេងទៀត
ផ្សេងទៀត
មិនចង់ ឆ្លើយ
Closed to responses

តើ​អ្នកមានការអប់រំខ្ពស់បំផុត​ក្នុង​កម្រិតណា?​

ក្រោមថ្នាក់ទី 9
Some high school
បញ្ចប់ការសិក្សាកម្រិតវិទ្យាល័យ/GED
កម្រិតមហាវិទ្យាល័យ
សញ្ញាបត្រមហាវិទ្យាល័យ
សញ្ញាបត្រកម្រិតអនុបណ្ឌិត
ផ្សេងទៀត
Closed to responses

តើអ្នកមាន​យោបល់ ឬសំណើរ​ផ្សេង​ទៀត​អំពីគម្រោង​រៀបចំ​ប្លង់បឹង White Center Ponds ឡើងវិញដែរ​ឬ​ទេ?​

Closed for Comments